គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុន Vitagermine កំពុងពង្រឹងវត្តមានរបស់ខ្លួននៅប្រទេសសេណេហ្កាល់

កាលបរិច្ឆេទ: ១៣ មិថុនា ២០២៤ / សុខភាព / Author : ATH Sokren

លោក Antoine Voge អ្នកគ្រប់គ្រងផ្នែកនាំចេញនៅក្រុមហ៊ុន Vitagermine បានធ្វើទស្សនកិច្ចការងារនៅប្រទេសសេណេហ្កាល់ កាលពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែឧសភា ហើយលោកទទួលបានការស្វាគមន៍ពីសំណាក់ភ្នាក់ងារ PMS (ជាភ្នាក់ងាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំប្រទេសសេណេហ្កាល់ដែលមានឯកទេសក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងផលិតផល និងសេវាកម្មវេជ្ជសាស្រ្ត)។

នៅទីនោះ សហគ្រាសប៉េប៉េអឹមបានចែកចាយផលិតផលរបស់ក្រុមហ៊ុន Vitagermine ជាច្រើនមុខដូចជា ផលិតផលសរីរាង្គធ្វើពីគ្រាប់ធញ្ញជាតិសម្រាប់កុមារ ម៉ាក Babybio ផលិតផលធ្វើពីបន្លែ និងផ្លែឈើសម្រាប់កុមារម៉ាក Babybio និងម្សៅទឹកដោះគោកុមារដែលទើបតែដាក់លក់នៅលើទីផ្សារ។

ខណៈពេលកំពុងស្នាក់នៅទីនោះ លោក Antoine Voge បានជួបពិភាក្សាជាមួយក្រុមការងារចែកចាយផលិតផលម៉ាក Babybio និងបានចុះផ្ទាល់នៅតាមឱសថស្ថាននានា និងតាមបណ្តាផ្សារទំនើបធំៗដែលមានដាក់លក់ផលិតផលម៉ាក Babybio ចែកចាយផ្ទាល់ដោយភ្នាក់ងារកណ្តាលដែលជារចនាសម្ព័ន្ធគ្រប់គ្រងការបញ្ជាទិញរបស់សាខាខ្លួន។ ក្នុងឱកាសនោះដែរ លោក Antoine Voge បានជួបជាមួយអ្នកលក់បោះដុំទាំងអស់ដើម្បីផ្តោះប្តូរយោបល់គ្នាជុំវិញចក្ខុវិស័យ និងនយោបាយរបស់ក្រុមហ៊ុនលោក។

មានស្នាក់ការនៅតំបន់ Nouvelle-Aquitaine ក្បែរទីក្រុង Bordeaux ប្រទេសបារាំង Vitagermine គឺជាក្រុមហ៊ុនដ៏ធំ និងដ៏មានវ័យចំណាស់ផ្នែកផលិតផលចំណីអាហារសរីរាង្គនៅប្រទេសបារាំង។

 ជំនាញខាងផលិតផលសរីរាង្គជាង២៥ឆ្នាំមកហើយនោះ ក្រុមហ៊ុនបានពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការស្វែងរកផលិតផលដែលមានគុណភាពល្អដាច់គេ និងកែច្នៃរូបមន្តប្លែកៗខុសពីគេ ដែលផលិតផលទាំងនោះសម្បូរទៅដោយសារជាតិបន្លែ ផ្លែឈើ និងមានឱជារស។ មានទាំងចំណេះធ្វើ និងវត្ថុធាតុដើមសម្បូរបែបនៅក្នុងតំបន់ ក្រុមហ៊ុនមួយនេះបានធ្វើឱ្យម៉ាករបស់ខ្លួនល្បីសុសសាយនៅលើទីផ្សារជាតិ និងអន្តរជាតិ ដូចជាម៉ាក BABYBIO (ផលិតផលសរីរាង្គសម្រាប់ទារកទើបនឹងកើតរហូតដល់អាយុ៣ឆ្នាំ) ម៉ាក VITABIO (ផលិតផលចំណីអាហារសរីរាង្គសម្រាប់កុមារ និងមនុស្សពេញវ័យ) និងម៉ាក MADIA BIO (ផលិតផលចំណីអាហារដ៏មានគុណភាពសម្រាប់មនុស្សពេញវ័យ)៕